menu

Showing posts with label C. Show all posts
Showing posts with label C. Show all posts

Monday, November 14, 2011

C និង C++ មាន​លក្ខណៈ​ខុស​គ្នា​ដូចម្ដេច?

C និង C++ ជា​កម្មវិធី​សិក្សា​ថ្នាក់​មូលដ្ឋាន​ដែល​និស្សិត​ជំនាញ IT ចាំបាច់​ត្រូវ​សិក្សា​ដោយ​មិន​អាច​រំលង​បាន ព្រោះ​ថាProgramming Language​ទាំង​ពីរ​នេះ​គឺ​ជា​ស្ពាន​ដើម្បី​ទៅ​ចាប់​យក​ឯកទេស​ខាង​សរសេរ​កម្មវិធី។ ដោយសារ​ភាព​ស្រដៀង​គ្នា​លើ​ការ​សរសេរ​កូដ និង​ឈ្មោះ​កម្មវិធី​ធ្វើ​ឱ្យ​និស្សិត IT មួយ​ចំនួន​យល់​ថា​កម្មវិធី​ទាំង​ពីរ​នេះ​តែ​មួយ។ ចង់​ដឹង​ថា​ភាព​ខុស​គ្នា​រវាង​កម្មវិធី​ទាំង​ពីរ​នេះ​បែប​ណា តោះ​តាម​ដាន​ជាមួយ Sabay ទាំងអស់​គ្នា។

ដើម្បី​ស្រាយ​ចម្ងល់​បញ្ហា​នេះ​លោក​ម៉ម បញ្ញាវុធ​សាស្ត្រាចារ្យ​ជំនាញ IT ឯកទេស​ខាង Programming នៅ​វិទ្យាស្ថាន​ស៊ីតិក​និយាយ​ថា តាម​ពិត​ទៅ​ភាសា​ C និង C++ គឺ​ជា​កម្មវិធី​តែ​មួយ​ទេ គ្រាន់​តែ C++ ត្រូវ​បាន Upgrade ពី​កម្មវិធី C មក។
ការ Upgrade នេះ​លោក បញ្ញាវុធ​បញ្ជាក់​ប្រាប់​ថា ថ្វី​ត្បិត​តែ C++ Upgrade ពី C ក៏​ដោយ​ប៉ុន្តែ C++ មាន​ចំណុច​ល្អ​ច្រើន​ជាង C ដូចជា ចំពោះ C មិន​មាន Object Oriented ទេ​ប៉ុន្តែ C++ បាន​ភ្ជាប់​មក​ជាមួយ Object Oriented ជា​ស្រាប់។ ចំពោះ​ការ Output និង Input វិញ C ប្រើ Scanf សម្រាប់ Input ឯ Output គេ​ប្រើ Printf។ ដោយ​ឡែកC++ ប្រើ cin>> សម្រាប់ Input និង cout<< សម្រាប់​ការ Output។

Tuesday, November 1, 2011

តើភាសា C ជាអ្វី?

 អត្ថបទខាងក្រោម មិនមែន itstyle4u តែង ឬនិពន្ធឡើងដោយខ្លួនឯងទេ គឺដកស្រង់ចេញគេហទំព័រ វិគីភីឌា សព្វវចនាធិប្បាសេរី ។ដោយហេតុយល់ឃើញថា​ ភាសា C វាជាភាសាមួយដែលសំខាន់ និងដំបូងបង្អស់សម្រាប់អ្នកដែលមានបំណង និងកំពុងសិក្សាមុខវិជ្ជា ព័ត៌មានវិទ្យា (IT) ។
ភាសា C (C programming language) ជា​ភាសា​សម្រាប់​សរសេរ​កម្មវិធី​ព័ត៌មាន​វិទ្យា​ដែល​មាន​លទ្ធភាព​អាច​គ្រប់​គ្រង់​និង​ដាក់​ដំណើរ​ការ​លើ​​ប្រព័ន្ធ​កុំព្យូទ័រ​រួម​ទាំង​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​ទៀត​ផង។ ភាសា C ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ដេនីស រីឈី (Dennis Ritchie) នៅ​ចន្លោះ​ឆ្នាំ​១៩៦៩ និង ១៩៧៣ នៅ​បន្ទប់​ពិសោធ​របស់​Bell Telephone ។ ភាសា C ដំបូង​ឡើយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​យូនិក (Unix)ហើយ​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​បង្កើត​កម្មវិធី​ជា​ច្រើន​ដែល​ដំណើរ​ការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការយូនិក រួម​ទាំង​កម្ម​វិធី​បម្លែង​កូដ​(Compiler) ផង​ដែរ។ ដូច្នេះ​ហើយ ភាសា C ក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ភាសា​សម្រាប់​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ (system programming language )។