
jQuery Dropdown menu
ប្រសិនបើលោកអ្នកចង់បង្កើតគេហទំព័រមួយ ឱ្យភាពទាក់ទាញ ស្រស់ស្អាត លោកអ្នកពិតជាត្រូវមានគំនិតរចនាយ៉ាងណាឱ្យ visitor ទាំងឡាយចូលចិត្តបើកមើលគេហំទ័ររបស់លោកអ្នកញឹកញាប់ មិនមែនមើលតែម្ដងហើយធុញទ្រាន់នោះទេ គឺមើលម្ដងហើយសរសើរក្នុងចិត្តថា យី! គេហទំព័រនេះអីក៏ស្រស់ស្អាតម៉្លេះ ប្រហែលជាអ្នកបង្កើតនេះ មានគំនិតរចនាខ្ពស់ហើយមើលទៅ!។
ក្នុងនោះផងដែរការរចនា Navigation ក៏មានភាពសំខាន់ណាស់ដែរ អ្នកខ្លះជ្រើសយកភាសា html, javascript, jquery, css … យកមកបង្កើត មិនសំខាន់ថាភាសាណានោះទេ សំខាន់គឺថា ស្អាត ហើយមិនលំបាកសរសេរកូដច្រើន នាំឱ្យស្មុគស្មាញ។