
ការ ប្រើប្រាស់កុំព្យូទ័រក្នុងការងារអាចមានទុក្ខទោសដល់រាងកាយបាន គឺថា ការប្រើកុំព្យូទ័រធ្វើឱ្យប្រព័ន្ធប្រសាទចុះខ្សោយ កើតជំងឺតានតឹង។ រូបភាពនិងអក្សរដែលមានចលនានៅលើអេក្រង់នោះមានផលវិបាកចំពោះខ្សែ ភ្នែក។ ការប្រើប្រាស់កុំព្យូទ័រយូរក៏អាចធ្វើឱ្យឈឺចង្កេះនិងស្មាបាន ទៀតផង។
ទោះ ជាយ៉ាងនោះក្ដី អ្នកជំនាញខាងអាហារបានផ្ដល់ការណែនាំថា អ្នកប្រើប្រាស់កុំព្យូទ័រញឹកញាប់គួរយកចិត្តទុកដាក់ទទួលទានអាហារ ដែលបំប៉នសុខភាពឱ្យបានរឹងមាំ និងបង្កាជំងឺផ្សេងៗ។
សម្រាប់ អាហារពេលថ្ងៃគួរជ្រើសរើសយកអាហារណាដែលសម្បូរទៅដោយជាតិ ប្រូតេអ៊ីន ដូចជាសាច់សត្វ ទឹកដោះគោ ស៊ុត ត្រី និងសណ្ដែក។
អាហារ ពេលល្ងាចគួរតែជាអាហារស្រាលរសជាតិសាបដូចជាបន្លែជាដើម។ គួរជ្រើសទទួលទានអាហារបំប៉នខួរក្បាល និងប្រសាទភ្នែកផងដូចជាត្រី ស៊ុត បង្គារ ចុងអង្ករសាលី និងសណ្ដែកដី។
អាហារ បំប៉នប្រសាទភ្នែកមានដូចជាត្រកួន ល្ពៅ ថ្លើម ស៊ុតមាន់ ទឹកដោះគោ បន្លែបៃតង និងប៉េងប៉ោះ។ បើចៀសវាងមិនបាន ត្រូវប្រើកុំព្យូទ័រយូរ ត្រូវមានការសម្រាកខ្សែភ្នែកខ្លះ និងទទួលទានទឹកឱ្យបានច្រើនផង៕
No comments:
Post a Comment