C និង C++ ជាកម្មវិធីសិក្សាថ្នាក់មូលដ្ឋានដែលនិស្សិតជំនាញ IT ចាំបាច់ត្រូវសិក្សាដោយមិនអាចរំលងបាន ព្រោះថាProgramming Languageទាំងពីរនេះគឺជាស្ពានដើម្បីទៅចាប់យកឯកទេសខាងសរសេរកម្មវិធី។ ដោយសារភាពស្រដៀងគ្នាលើការសរសេរកូដ និងឈ្មោះកម្មវិធីធ្វើឱ្យនិស្សិត IT មួយចំនួនយល់ថាកម្មវិធីទាំងពីរនេះតែមួយ។ ចង់ដឹងថាភាពខុសគ្នារវាងកម្មវិធីទាំងពីរនេះបែបណា តោះតាមដានជាមួយ Sabay ទាំងអស់គ្នា។
ដើម្បីស្រាយចម្ងល់បញ្ហានេះលោកម៉ម បញ្ញាវុធសាស្ត្រាចារ្យជំនាញ IT ឯកទេសខាង Programming នៅវិទ្យាស្ថានស៊ីតិកនិយាយថា តាមពិតទៅភាសា C និង C++ គឺជាកម្មវិធីតែមួយទេ គ្រាន់តែ C++ ត្រូវបាន Upgrade ពីកម្មវិធី C មក។
ការ Upgrade នេះលោក បញ្ញាវុធបញ្ជាក់ប្រាប់ថា ថ្វីត្បិតតែ C++ Upgrade ពី C ក៏ដោយប៉ុន្តែ C++ មានចំណុចល្អច្រើនជាង C ដូចជា ចំពោះ C មិនមាន Object Oriented ទេប៉ុន្តែ C++ បានភ្ជាប់មកជាមួយ Object Oriented ជាស្រាប់។ ចំពោះការ Output និង Input វិញ C ប្រើ Scanf សម្រាប់ Input ឯ Output គេប្រើ Printf។ ដោយឡែកC++ ប្រើ cin>> សម្រាប់ Input និង cout<< សម្រាប់ការ Output។
ក្រៅពី Object Oriented លោកបន្ថែមថា ចំណែកការដំណើរការ Code វិញកម្មវិធី C++ អាចដំណើរការរាល់ Code ដែលបានសរសេរនៅលើកម្មវិធី C បាន ប៉ុន្តែផ្ទុយមកវិញកម្មវិធី C វិញមិនអាចដំណើរការ Code របស់ C++ បានទេ។
ទោះបីជា C++ មានលក្ខណៈពិសេសច្រើនជាងកម្មវិធី C ច្រើនពិតមែន ប៉ុន្តែក្នុងការសិក្សាមុនឈានដល់កម្មវិធីធំៗនៃការសរសេរកម្មវិធីនិស្សិត IT ទាំងអស់ត្រូវសិក្សាកម្មវិធី C មុនព្រោះថារាល់ Code របស់ C++ សុទ្ធតែយកតាម C ទាំងអស់។
កម្មវិធី C គឺជាមុខវិជ្ជាសិក្សាអំពីភាសាកុំព្យូទ័រដោយការសរសេរកូដបញ្ជាឱ្យកុំព្យូទ័រធ្វើការតាមកូដនោះ ហើយវាត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ ១៩៦៩ ដល់ ១៩៧៣ ដោយលោក Dennis Ritchie បន្ទាប់មកក៏ Upgrade ឡើងជា C++ ក្នុងឆ្នាំ ១៩៨៣ ដោយលោក Bjarne Stroustrup ៕
No comments:
Post a Comment