ការ ប្រើប្រាស់កុំព្យូទ័រក្នុងការងារអាចមានទុក្ខទោសដល់រាងកាយបាន គឺថា ការប្រើកុំព្យូទ័រធ្វើឱ្យប្រព័ន្ធប្រសាទចុះខ្សោយ កើតជំងឺតានតឹង។ រូបភាពនិងអក្សរដែលមានចលនានៅលើអេក្រង់នោះមានផលវិបាកចំពោះខ្សែ ភ្នែក។ ការប្រើប្រាស់កុំព្យូទ័រយូរក៏អាចធ្វើឱ្យឈឺចង្កេះនិងស្មាបាន ទៀតផង។
ទោះ ជាយ៉ាងនោះក្ដី អ្នកជំនាញខាងអាហារបានផ្ដល់ការណែនាំថា អ្នកប្រើប្រាស់កុំព្យូទ័រញឹកញាប់គួរយកចិត្តទុកដាក់ទទួលទានអាហារ ដែលបំប៉នសុខភាពឱ្យបានរឹងមាំ និងបង្កាជំងឺផ្សេងៗ។