Data Type គឺប្រភេទអថេរ(Variable) សម្រាប់រក្សាទុកទិន្នន័យ ដូចជា String, Integer, Boolean, Float, Array និង Object ជាដើម្បី។ PHP គឺជា server side script ដែលមិនប្រកាន់ប្រភេទនៃអថេរឡើយ តម្លៃ និងប្រភេទរបស់វាគឺអាស្រ័យទៅនឹងការផ្ដល់អោយរបស់យើង។ PHP មាន data type ទាំងអស់ចំនួន 8 ដែលបែងចែកចេញបី ក្រុមគឺ៖
ប្រភេទ Scalar
- Boolean
- Integer
- Float(ក្នុងនោះរួមមាន floatin-point number, aka double)
- String
ប្រភេទ compond
- Array
- Object
ចំណែក ប្រភេទចុងក្រោយនេះ គឺជា Special Data Type
- Resource
- NULL
ខាងក្រោមនេះខ្ញុំនឹងលម្អិតលើប្រភេទ Data Type និមួយៗ ដើម្បីអោយកាន់តែច្បាស់ថែមទៀត ដើម្បីងាយស្រួលក្នុងការបន្តមេរៀនក្រោយទៀត៖
BOOLEAN៖ វាគឺជា data type ដែលគេប្រើគ្រប់ភាសាហើយវាមានតម្លៃ TRUE ឬ FALSE
<?php $foo = True; // ផ្ដល់តម្លៃ TRUE អោយទៅអថេរ $foo ?>
ដើម្បីបម្លែង Data Type ផ្សេងទៀទៅជា boolean គ្រាន់តែដាក់ (bool) ឬ (boolean) នៅពីមុខ ប្រភេទទិន្នន័យទាំងនោះគឺបានហើយ។ នៅពេលដែលយើងបម្លែងវា សមាសធាតុខាងក្រោមនេះ ក្រោយពីបម្លែង នឹងផ្ដល់តម្លៃអោយ FALSE៖
- តម្លៃ boolean FALSE ខ្លួនឯង
- តម្លៃ ០(សូន្យ) របស់ Integer
- តម្លៃ ០.០(សូន្យ) របស់ Float
- តម្លៃទទេ(empty) និង “០” របស់ String
- Array ដែលគ្មានធាតុ
- Object ដែលគ្មានសមាសធាតុ
- Special Type NULL
- SimpleXML ដែលបង្កើតឡើងដោយគ្មាន Tags
ក្រៅពីនេះគឺចាត់ទុកថាជាតម្លៃ TRUE ទាំងអស់ រួមទាំង -1 និង special type Resource
<?php var_dump((bool) ""); // bool(false) var_dump((bool) 1); // bool(true) var_dump((bool) -2); // bool(true) var_dump((bool) "foo"); // bool(true) var_dump((bool) 2.3e5); // bool(true) var_dump((bool) array(12)); // bool(true) var_dump((bool) array()); // bool(false) var_dump((bool) "false"); // bool(true) ?>
INTEGER៖ គឺជាចំនួនគត់ រឺឡាទីប ℤ = {…, -2, -1, 0, 1, 2, …} ដែលកំណត់ទៅលើប្រព័ន្ធ decimal ( base 10 ), hexadecimal ( base 16 ), ឬ octal ( base 8 ) ។ ដើម្បីប្រើប្រាស់ប្រព័ន្ធគោល ៨ (octal) យើងត្រូវដាក់លេខសូន្យ(០) នៅពីមុខលេងទាំនោះ ចំណែកប្រពន្ធគោល ១៦(hexadecimal) ត្រូវសរសេ ០x នៅពីមុខ។
<?php $a = 1234; // decimal number $a = -123; // a negative number $a = 0123; // octal number (equivalent to 83 decimal) $a = 0x1A; // hexadecimal number (equivalent to 26 decimal) ?>
ទំហំដែល integer អាចផ្ទុកបានគឺអាស្រ័យទៅលើ platform ចំពោះម៉ាស៊ីន 32bits វាមានតម្លៃប្រហែលជាង ២ពាន់លាន ចំណែក 64bits អាចផ្ទុកបានរហូតដល់ទៅ 9E18។
FlOAT៖ ជាទួទៅគេស្គាល់ វាជាតម្លៃ “floats”, “doubles”, ឬ “real numbers” ដែលលេខទាំងនោះ ជាចំនួនទសភាគ របៀបប្រើប្រាស់វា មានដូចខាងក្រោម
<?php $a = 1.234; $b = 1.2e3; $c = 7E-10; ?>
STRING៖ គឺជាបណ្ដុំនៃអក្សរ ឬលេខ ដូចជា “Hello” ឬ ‘សួស្ដី’ ដែលសរសេរនៅចន្លោះ single quote(‘ ’) ឬក៏ double quote(“ ”)។ single ឬ double quode ដែលប្រើក្នុងខ្លួនឯងត្រូវដាក់ backslash(\) ‘I can\’t go to school’។ string ដែលដាក់នៅក្នុង double quote ត្រូវបានស្គាល់ដោយស្វ័យប្រវត្ត ថាជាអថេរ variables ឬ សញ្ញាពិសេស។ ខាងក្រោមនេះជាឧទាហរណ៍
<?php $identity = 'James Bond'; $car = 'BMW'; // this would contain the string "James Bond drives a BMW" $sentence = "$identity drives a $car"; echo $sentence; // លទ្ធផលគឺ James Bond drives a BMW $sentence = '$identity drives a $car'; echo $sentence; // លទ្ធផលគឺ $identity drives a $car ?>
ARRAY ៖ ជាប្រភេទទិន្នន័យដែលចាត់ចូលក្នុងក្រុម Compond PHP អាចបង្កើត array ធម្មតា(Single Array), Array ២ជាន់ (two-dimentional array) និង Array ច្រើនជាន់ (multi-dimentional array )សូមមើលឧទាហារណ៍ ខាងក្រោមនេះ
Array ធម្មតា៖
Array ធម្មតា៖
<?php $arr = array("foo" => "bar", 12 => true); echo $arr["foo"]; // bar echo $arr[12]; // 1 ?>
Array ច្រើនជាន់ Multi-dimential Array៖
<?php $arr = array("somearray" => array(6 => 5, 13 => 9, "a" => 42)); echo $arr["somearray"][6]; // 5 echo $arr["somearray"][13]; // 9 echo $arr["somearray"]["a"]; // 42 ?>
OBJECT៖ ជាប្រភេទ data type ដែលបង្កើតឡើងពី class មួយដោយប្រើពាក្យគន្លឹះ new
<?php class foo { function do_foo() { echo "Doing foo."; } } $bar = new foo; // បង្កើត object $bar $bar->do_foo(); // ហៅ method do_foo() មកប្រើ ?>
Resource៖ គឺជាប្រភេទទិន្នន័យពិសេសមួយដែលប្រើសម្រាប់ភ្ជាប់ទៅកាន់ធនធានខាងក្រៅដូចជា Database ជាដើម។
NULL៖ គឺជាតម្លៃពិសេសមួយដែលតំណាងអោយអថេរមួយដែលគ្មានតម្លៃអ្វីទាំង។ អថេរដែលគេចាត់ទុកថាវាមានតម្លៃ NULL កាលណា
NULL៖ គឺជាតម្លៃពិសេសមួយដែលតំណាងអោយអថេរមួយដែលគ្មានតម្លៃអ្វីទាំង។ អថេរដែលគេចាត់ទុកថាវាមានតម្លៃ NULL កាលណា
- គេផ្ដល់តម្លៃចំនួនថេរ NULL អោយ
- វាគ្មានតម្លៃអ្វីដែលផ្ដល់អោយ
- វាត្រូវបានគេលុបចោល unset()
សូមរង់ចាំអានមេរៀនបន្តទៀត និយាយអំពី អថេរ នឹង ថេរ
No comments:
Post a Comment