menu

Wednesday, November 2, 2011

តើធ្វើយ៉ាងណា​ទើប​អាច​បង្កើត​កម្មវិធី​សម្រាប់ Android បាន?

Android គឺជាប្រព័ន្ធប្រតិបត្តិការណ៍បែបទូរស័ព្ទដៃ ដែលបាននឹងកំពុង​ពេញនិយមជារដូវកាលថ្មីៗនេះ ដោយរួមមានទូរស័ព្ទដៃទំនើបៗ និងថ្មីៗ​ជាច្រើន​បាន​យក​ប្រព័ន្ធប្រតិបត្តិការណ៍​មួយនេះទៅដាក់​លើ​ ប្រភេទទូរស័ព្ទដៃឆ្លាតវៃ (Smart Phone) ដូចជា Galaxy S, Galaxy SII ជាដើម ។ល។


ដើម្បីចែករំលែកនូវចំណេះ ​ដឹងកម្រិតដំបូង ពីវិធីប្រើប្រាស់កម្មវិធី ដើម្បី​បង្កើត​កម្មវិធី​សម្រាប់ Android សំបុកអាយធី សូមលើក​យក​នូវ​របៀប និង​ការអនុវត្តន៍​ខ្លីៗ និងងាយ​យល់​​មក​​បង្ហាញជូន​លោកអ្នកដូច​ខាង​ក្រោម​នេះ៖

ជំហានដំបូង៖ លោកអ្នក​ចាំបាច់ត្រូវមានកញ្ចប់ Folder ដែលមានផ្ទុកកម្មវិធី eclipse, java_jdk និងកញ្ចប់​Folder android-sdk… ដែល​លោកអ្នក​អាច​មក​ចម្លង​ពីសំបុកអាយធី​បាន​​ដោយ​ឥត​គិត​ថ្លៃ។

បន្ទាប់មកទៀត សូម​បើកកញ្ចប់ Folder Android IDE នោះឡើង រួចចុចលើ Folder eclipse ហើយចុចលើ  eclipse.exe ដើម្បីដំណើរការ​កម្មវិធី eclipse នោះ។


មើលរូប និងអនុវត្តន៍តាម ការបង្ហាញខាងលើ
ជំហានទី២៖ បន្ទាប់ពីបានបើក​កម្មវិធី eclipse នេះហើយ សូមចុចលើ Windows Menu រួចយក Preferences ដើម្បីបន្ថែម Android SDK បញ្ចូល​ក្នុង eclipse។ បញ្ជាក់៖ ការងារនេះ ធ្វើតែមួយដង ដំបូងតែប៉ុន្នោះ សូមកុំធុញទ្រាន់… :D
ជំហានទី៣៖ វានឹងលោតផ្ទាំង Preference មក សូមចុចលើ Tab Android រួចចុច Browse ដើម្បីទៅស្វែងរក Android SKD Folder។

ជំហានទី៤៖ បន្តមកទៀត សូមចុច Apply រួច OK នោះលោកអ្នក​នឹងបានភ្ជាប់​ដូចខាងក្រោម៖
ជំហានទី៥៖ ដល់វគ្គបង្កើត កម្មវិធីហើយ… សូមបង្កើតកម្មវិធីសាកល្បងណាមួយ (វានឹងជាការប្រសើរបើ​អ្នក​មានចំណេះដឹង​ខាងភាសា Java បានច្បាស់លាស់)។ សូមចុចលើ File Menu => New => Others ឬប្រើទម្រង់ខ្លី (Shortcut) វាយភ្ជាប់ Ctrl+N។
ជំហានទី៦៖ សូមចុចលើ Tab Android => Android Project រួចចុច Next
ជំហានទី៧៖ វានឹងលោតផ្ទាំង New Android  Project
ជំហានទី៨៖ សូមបំពេញឈ្មោះ​ Project និងជ្រើសរើស Android 2.2 ត្រង់ Build Target (លោកអ្នកអាចរើសយក 2.3 ក៏បានតែ​វាអាចដំណើរការ​យឺត​ជាងនេះ)។
រួចទាញ Scroll ចុះមកក្រោម ហើយបំពេញត្រង់
Application name: ឈ្មោះកម្មវិធីថ្មី​របស់អ្នក
Package name: សូមបំពេញដោយបន្ថែមពាក្យ com ពីមុខ។ ឧ. com.sombokit
Create Activity: សូមបំពេញថា main។
Min SDK Version: សូមពិនិត្យមើលត្រង់ API Level (ជាចំនួនលេខ)។ ចំពោះ Android 2.2 ដែលយើងបានជ្រើសរើស​ខាងលើ គឺលេខ ៨។
ក្រោយពីបំពេញរួច សូមចុច Finish។
ជំហានទី៩៖ សូមសាកល្បងដំណើរការ កម្មវិធីដំបូងរបស់​លោកអ្នក ដោយចុច Mouse​ ស្តាំលើ Project Name: First_App_for_Android
Right-Click => Run as => 1 Android Application
ជំហានចុងក្រោយ៖ សូមលោកអ្នករង់ចាំ​ការដំណើរការ​លើកដំបូងនេះ ដែលចំនាយពេលច្រើនជាង ៣នាទី (យោងតាម Processor របស់ម៉ាស៊ីនកុំព្យូទ័រ និង Android Version ដែលអ្នក​បានជ្រើសរើស)
វាស្រដៀង នឹងទូរស័ព្ទអ្នកណាស់មែនទេ?
សូមដោះសោរ ដើម្បីបើកមើល​កម្មវិធី​ដែលអ្នកបានបង្កើតអំបាញ់មិញ។ ដោយចាប់ទាញសោរពី​ស្តាំ​មកឆ្វេង..
សូមចុចលើប៊ូតុងកណ្តាលដើម្បីចូលទៅមើល​កម្មវិធីរបស់អ្នក (ដែល​មិនទាន់មានអីសោះ)..

1 comment: