ចំពោះលោកអ្នកដែលជា អ្នកបង្កើតវ៉ិបសាយទាំងឡាយ សុទ្ធតែបានឆ្លងកាត់ភាសា HTML ទាំងអស់។ ប៉ុន្តែឥឡូវនេះអាប់ដេតដល់ ជំនាន់ HTML5 ហើយ។
អ្នកខ្លះមួយចំនួនក៏បានស្គាល់ ហើយអ្នកមួយចំនួនទៀតក៏មិនទាន់បានស្គាល់ថា html5 មានអ្វីប្លែកពី html4 ដែរ។ ក៏ព្រោះតែ អាជំនាន់ថ្មីនេះ វាស្គាល់នឹង browser តិចពេក។
ខេធី៤២ សូមលើក tag មួយដែលមាននៅក្នុង html5 ឈ្មោះថា BDO ។
តើអ្វីទៅជា BDO?
BDO មកពីពាក្យថា bidirectional override (សូមមិនប្រែទេ)
មានន័យថា ការធ្វើឱ្យអក្សរ (text) បង្ហាញបញ្ច្រាស (ពីស្ដាំមកឆ្វេង)។ ប៉ុន្តែ វាបញ្ច្រាស ឬ ធម្មតាវាអាស្រ័យទៅ Value ដែលយើងដាក់។ សូមមើលខាងក្រោមៈ
រូបមន្ដៈ
<bdo dir=“value”>Expression </bdo>
dob ជា Attribute ហើយវាមាន Value ពីរគឺៈ
dir= ” ltr ” ប្រសិនបើយើងចង់ឱ្យអក្សររត់បញ្ច្រាសពីស្ដាំមកឆ្វេង
dir= ” rtl “ប្រសិនបើយើងចង់ឱ្យអក្សររត់ពីឆ្វេងមកស្ដាំ (ធម្មតា)
តោះ! ទៅអនុវត្តន៍ផ្ទាល់តែម្ដងនៅ w3schools
browser ដែល support
No comments:
Post a Comment