menu

Wednesday, November 2, 2011

អាហារសម្រាប់អ្នកធ្វើការជាមូយកុំព្យូទ័រ

gffg
ការ ​ប្រើ​ប្រាស់​កុំព្យូទ័រ​ក្នុង​ការងារ​អាច​មាន​ទុក្ខ​ទោស​ដល់​រាង​កាយ​បាន​ គឺ​ថា ការ​ប្រើ​កុំព្យូទ័រ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ប្រសាទ​ចុះ​ខ្សោយ កើត​ជំងឺ​តាន​តឹង។ រូប​ភាព​និង​អក្សរ​ដែល​មាន​ចលនា​នៅ​លើ​អេក្រង់​នោះ​មាន​ផលវិបាក​ចំពោះ​ខ្សែ​ ភ្នែក។ ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​យូរ​ក៏​អាច​ធ្វើ​ឱ្យ​ឈឺ​ចង្កេះ​និង​ស្មា​បាន​ ទៀត​ផង។
ទោះ ​ជា​យ៉ាង​នោះ​ក្ដី អ្នក​ជំនាញ​ខាង​អាហារ​បាន​ផ្ដល់​ការ​ណែនាំ​ថា អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​ញឹកញាប់​គួរ​យក​ចិត្ត​ទុក​ដាក់​ទទួលទាន​អាហារ​ ដែល​បំប៉ន​សុខភាព​ឱ្យ​បាន​រឹង​មាំ និង​បង្កា​ជំងឺ​ផ្សេង​ៗ។
សម្រាប់ ​អាហារ​ពេល​ថ្ងៃ​គួរ​ជ្រើស​រើស​យក​អាហារ​ណា​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ ប្រូតេអ៊ីន ដូច​ជា​សាច់​សត្វ ទឹក​ដោះ​គោ ស៊ុត ត្រី និង​សណ្ដែក។
អាហារ ​ពេល​ល្ងាច​គួរ​តែ​ជា​អាហារ​ស្រាល​រស​ជាតិ​សាប​ដូច​ជា​បន្លែ​ជា​ដើម។ គួរ​ជ្រើស​ទទួល​ទាន​អាហារ​បំប៉ន​ខួរ​ក្បាល និង​ប្រសាទ​ភ្នែក​ផង​ដូច​ជា​ត្រី ស៊ុត បង្គារ ចុង​អង្ករ​សាលី និង​សណ្ដែក​ដី។
អាហារ ​បំប៉ន​ប្រសាទ​ភ្នែក​មាន​ដូច​ជា​ត្រកួន ល្ពៅ ថ្លើម ស៊ុត​មាន់ ទឹក​ដោះ​គោ បន្លែ​បៃតង និង​ប៉េងប៉ោះ។ បើ​ចៀស​វាង​មិន​បាន ត្រូវ​ប្រើ​កុំព្យូទ័រ​យូរ ត្រូវ​មាន​ការ​សម្រាក​ខ្សែ​ភ្នែក​ខ្លះ និង​ទទួល​ទាន​ទឹក​ឱ្យ​បាន​ច្រើន​ផង៕

No comments:

Post a Comment