menu

Tuesday, November 1, 2011

របៀប Highlight ពណ៌សក់ក្នុង Photoshop

ថ្ងៃនេះ ខ្ញុំនឹងនាំអារម្មណ៍ប្រិយមិត្តរបស់ itstyle4u មកជួបជាមួយការរចនា Highlight ពណ៌ សក់ ដែលខ្ញុំបានរចនាឡើងហើយជឿថាប្រិយមិត្តដែលចង់ចេះចង់ដឹងអំពីការរចនានេះ ពេញចិត្តជាមិនខាន! សូមប្រិយមិត្តទស្សនាទាំងអស់គ្នាណា…!

ដំណាក់កាលទី០១

សូមចុចបើក Photoshop ហើយបើករូបភាពមួយដែលយើងត្រូវការ design ។
ដំណាក់កាលទី០២
សូមបង្កើត Layer មួយ ដោយចុច Layer -> New -> Layer (Shift + Ctrl + N)
ដំណាក់កាលទី០៣
ដោយយកឧបករណ៍មួយឈ្មោះថា  Brush tool (B) មកផាត់ពណ៌លើ Layer ដែលបាន បង្កើតរួចហើយ ប៉ន្តែសូមកំណត់ Set foreground color ជាពណ៌ស ផង ។
ដំណាក់ទី០៤
ផាត់ពណ៌រួចហើយ នូវត្រង់ Normal ខាងឆ្វេងដៃ ចុចលើវា ហើយយកពាក្យថា Soft light ។
ដំណាក់ទី០៥
បន្ទាប់មកទៀតដោយចុចលើ Image -> Adjustments -> Hue/Saturation (Ctrl + U)
ដំណាក់កាលទី០៦
ដោយស៊ីរេពណ៌ទៅតាមអ្វីដែលអ្នកចង់បានតាមតម្រូវការ ឬកំណត់ដូចខាងក្រោមក៏បាន ដោយធិកត្រង់ Colorize ផង ។
ដំណាក់កាលចុងក្រោយ
យើងនឹងទទួលបានពណ៌សក់ដ៏ស្រស់ស្អាតមួយ ។ សូមមើលរូបភាពខាងក្រោម….!

No comments:

Post a Comment