ប្រសិនបើលោកអ្នកចង់បង្កើតគេហទំព័រមួយ ឱ្យភាពទាក់ទាញ ស្រស់ស្អាត លោកអ្នកពិតជាត្រូវមានគំនិតរចនាយ៉ាងណាឱ្យ visitor ទាំងឡាយចូលចិត្តបើកមើលគេហំទ័ររបស់លោកអ្នកញឹកញាប់ មិនមែនមើលតែម្ដងហើយធុញទ្រាន់នោះទេ គឺមើលម្ដងហើយសរសើរក្នុងចិត្តថា យី! គេហទំព័រនេះអីក៏ស្រស់ស្អាតម៉្លេះ ប្រហែលជាអ្នកបង្កើតនេះ មានគំនិតរចនាខ្ពស់ហើយមើលទៅ!។
ក្នុងនោះផងដែរការរចនា Navigation ក៏មានភាពសំខាន់ណាស់ដែរ អ្នកខ្លះជ្រើសយកភាសា html, javascript, jquery, css … យកមកបង្កើត មិនសំខាន់ថាភាសាណានោះទេ សំខាន់គឺថា ស្អាត ហើយមិនលំបាកសរសេរកូដច្រើន នាំឱ្យស្មុគស្មាញ។
ខេធី៤២ សូមបង្ហាញជូននូវកម្មវិធីមួយឈ្មោះថា css3 menu
អ្វីជា css3 menu? ជាកម្មវិធី Free version មួយដែលផ្ដល់ជូនលោកអ្នកសម្រាប់ធ្វើការបង្កើត navigation ដោយប្រើភាសា css3 ដោយមិនបាច់សរសេរកូដ ។
បញ្ជាក់ៈ មិនប្រើភាសា Javascript នោះទេ។
បញ្ជាក់ៈ មិនប្រើភាសា Javascript នោះទេ។
ហើយអ្វីដែលពិសេសទៀតនោះ នៅពេលដែលលោកអ្នកបង្កើត navigations បណ្ដើរ លោកអ្នកនឹងឃើញលទ្ធផលបណ្ដើរ ទៅតាមមួយដំណាក់កាលៗ (step) ដោយមិនចាំបាច់ចុចប៊ូតុងអ្វីមួយដើម្បីដំណើរការ (run) នោះទេ។
អាហេ! នៅចាំអីទៀត ចុចទីនេះ! ដើម្បីទាញយក វាពិតជាងាយស្រួល ហើយរហ័សទៀតផង។
នៅឯណាមាន ដែលលោកអ្នកមិនបាច់សរសេរកូដ ក៏អាចបង្កើត navigations បានយ៉ាងស្រស់ស្អាតផងនោះ មានតែ css3 menu តែមួយគត់ ៕
No comments:
Post a Comment