Short URL ទើបនឹងត្រូវបានប្រើប្រាស់ប៉ុន្មានឆ្នាំនេះ ខណៈដែលវែបសាយ witter.com បានបង្កើតឡើង ដែលកំណត់អោយលោកអ្នកអាចសរសេរបានតែ ១៤០តួអក្សរ។ ប្រសិនបើយើងចង់ ចែករំលែក URL ដែលមានប្រវែងនោះយើងនិងមិនអាចសរសេរអីបាននោះទ ដើម្បីដោះស្រាយបញ្ហានេះ មានវែបសាយជាច្រើនបានបង្កើត សេវាកម្មបង្រួញ URL ដូច http://bit.ly, http:// t.co, http://goo.gl … ដើម្បីបំលែង URL ដែលមានប្រវែង វែងអោយនៅខ្លី ងាយស្រួលសរសេរ ហើយអាចបើកមើល URL ដើមបានធម្មតា។
ក្នុងមេរៀន ខ្ញុំនឹងលើកយក goo.gl ដែលជាសេវាកម្មរបស់ Google បង្កើតឡើងសម្រាប់សេវារបស់ខ្លួនផ្ទាល់ ក៏ប៉ុន្តែយើងក៏អាចយកមកប្រើសម្រាប់ការផ្ទាល់ខ្លួនរបស់យើងបានផងដែរ។
មិនត្រឹមតែ បង្កើត short url ទេ Goo.gl ថែមទាំងកត់ត្រារាល់ការចុចនានារបស់ទស្សនាទៀតផង ចំណែកGoogle URL Shortener PHP Class ដែលខ្ញុំបង្កើតនេះគឺមានសម្ថភាពពង្រួញ ពន្លាត URL និងមើលចំនួន ចុចបានទៀតផង។
ឧទាហរណ៍៖ យើងមាន
ឧទាហរណ៍៖ យើងមាន
បន្ទាប់ពីពង្រួម URL ខាងលើងគឺ៖
- Short URL: http://goo.gl/fjUuW
URL ទាំងពីរខាងលើ គឺបើកទៅកាន់ URL តែមួយ។
សូមទាញយក Google URL Shortener PHP Class
របៀបប្រើប្រាស់៖
require_once("GoogleURL.php");
$url = new GoogleURL('YOUR_GOOGLE_API_KEY');
//Short url
$shorten = $url->shorten("http://support.mozilla.com/en-US/kb/Keyboard%20shortcuts");
echo $shorten; //http://goo.gl/dbE8A
//expand url
echo $url->expand($shorten); //http://support.mozilla.com/en-US/kb/Keyboard%20shortcuts
//long url clicks
echo $url->getLongUrlCliks();
//short url click
echo $url->getShortUrlClicks();
YOUR_GOOGLE_API_KEY៖ គឺជា Google API key ដែលលោកអ្នកអាចទាញយកពីhttps://code.google.com/apis/console/
No comments:
Post a Comment