menu

Wednesday, November 2, 2011

របៀប​ដំឡើង WordPress 3.2.1 ក្នុង​ម៉ាស៊ីន​ផ្ទាល់ខ្លួន

នេះ​ជា​​ការ​បង្ហាញ​ពី​របៀប​ដំឡើង WordPress 3.2.1 នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​របស់​អ្នក​ មួយ​ជំហាន​ម្ដង​ៗ ពី​ចាប់​ផ្ដើម​រហូត​ដល់​​ដំឡើង​បាន​សម្រេច។ ចំពោះ​ការ​ដំឡើង​នេះ អ្នក​​មិន​ចាំបាច់​ចំណាយ​ពេល​ដល់​ ៥​នាទី​ផង​ គឺបាន​សម្រេច​ហើយ តែ​សម្រាប់​អ្នក​ដែល​ចាប់​ផ្ដើម​ដំបូង​អាច​ចំណាយ​ពេល​យួរ​ជាង​នេះ​បន្តិច​ ទៅ​តាម​ការ​យល់​ដឹង​របស់​ពួក​គាត់។ វា​មិន​មា​ន​ការ​ពិបាក​អ្វី​នោះ​ទោ ​ចំពោះ​ការ​ដំឡើង​ WordPress គ្រាន់​តែ​ចុច​ៗ ហើយ​បំពេញ​ព័ត៌មាន​ដែល​ WordPress ត្រូវ​ការ​ ជា​ការ​ស្រេច។
តម្រូវ​ការ​មុន​ពេល​ដំឡើង​
ចាំបាច់​ត្រូវ​តែ​មាន​ Web Server នៅ​ក្នុង​ម៉ាស៊ីន​របស់​អ្នក​ជាមុន​សិន ដើម្បី​បង្កើត​ Web Server ក្នុង​ម៉ាស៊ីន​របស់​អ្នក​ សូម​ទាញ​យក​កម្មវិធី Wamp Server  រួច​ហើយ​សូម​ធ្វើការ​ដំឡើង​វា​ទៅ​ក្នុង drive C:  ឬ D: តាម​តែ​អ្នក​ចង់​ជ្រើសរើស(ខ្ញុំ​យក C:)។ ក្រោយ​ពី​ដំឡើង​ចប់​អ្នក​នឹង​បាន​សឺ​មី(folder)​មួយ​ឈ្មោះ​ថា​ wamp ប្រសិន​បើ​អ្នក​ចូល​ទៅ​ សឺមីនេះ នឹង​មាន​សឺមី​កូន​​ជាច្រើន​ទៀត​ ប៉ុន្តែសឺមី​ដែល​សំខាន់​នោះគឺ www សម្រាប់​ដំណើរការ​​ វែបសាយ​របស់​អ្នក​។ ពេល​នេះ​សូម​ បើក​ wamp អោយ​វា​ដំណើរការ​​ រូប​ខាង​ក្រោម​បញ្ជាក់​ថា​​ wamp កំពុង​​ដំណើរការ។
ជា​ដំបូង​សូម​ចូល​ទៅ​ទាញ​យក​ក្នុង​វេបសាយ​នេះ  WordPress.org  ជា​​មុន​សិន។ ក្រោយ​ពី​ទាញ​បាន​ជោក​ជ័យ​ ចូរ​ពន្លា​(Extract)​​ឯកសារ WordPress ដែល​អ្នក​ទើប​នឹង​ទាញ​យក​មក​អម្បាញ់មិញ​​ ក្រោយ​ពី​​ពន្លា​ អ្នក​នឹង​បាន​សឺមី woldpress សូម​ចម្លង​ សឺមី​​​​នេះ​ទៅ​ដាក់​ក្នុង សឺមី C:\wamp\www\ បន្ទាប់​មក​សូម​បើក​ កម្មវិធី​ស្វែង​រក​ណាមួយ(Web Browser)​ នៅ​ក្នុង​ Address bar សូម​វាយ http://localhost/wordpress/ ផ្ទាំង​ខាង​ក្រោម​នឹង​លេច​ចេញ​មក៖
រូប​ខាង​លើ​បញ្ជាក់​ថា អ្នក​មិន​ទាន់​បង្កើត file wp-config.php សូម​ចុច​លើ​ប៊ូតុង​ Create a Configuration Fileការងារ​​បន្ទាប់​សូម​មើល​រូប​ខាង​ក្រោម៖
ពេល​នេះ អ្នក​​បាន​បង្កើត file wp-config.php អញ្ចឹង​ការ​ងារ​បន្ទាប់​នោះ​ គឺ​អ្នក​ត្រូវ​​​បំពេញ​មួយ​ចំនួន​​ដូច​ជា៖
  1. Database name ឈ្មោះ Database របស់​អ្នក​
  2. Database username ឈ្មោះ ដើម្បី​ចូល​ទៅ​ប្រើ​ប្រាស់ Database
  3. Database password ពាក្យ​សម្រាប់​​ភ្ជាប់​ទៅ​កាន់ Database
  4. Database host គឺ​ជា​ host សម្រាប់ Database ជា​ទួទៅ​គឺ​យើង​ត្រូវដាក់ localhost
  5. Table prefix ពាក្យ​ដែល​នៅ​ខាង​មុខ​ឈ្មោះ Table និមួយៗ ជា​ទួទៅ wordpress បាន​ភ្ជាប់​ Table របស់​វា​ជាមួយ​នឹង​ពាក្យ wp_ ដើម្បី​ធ្វើ​អោយ​មាន​សុវត្ថិភាព​ខ្ពស់​ចំពោះ​វែបសាយ​របស់​ចាំបាច់​ត្រូវ​ប្ដូរ​ Table prefix នេះ។
មុន​នឹង​​ចុច​លើ​ប៊ូតុង Let’s go ​អ្នក​ត្រូវ​​បង្កើត​ Database ជា​មុន​សិន​ សូម​បើក​ផ្ទាំង​ថ្មី​របស់​កម្មវិធី​រុក រួច​ហើយ​វាយ​អាសយដ្ឋាន​នេះ http://localhost/phpmyadmin/ ​ ក្នុង​ Address bar ដើម្បី​បង្កើត​ Database។ រូប​ខាង​ក្រោម​ជា​ផ្ទាំង​ phpMyAdmin សម្រាប់​​បង្កើត​ Database៖
សូម​បំពេញ​ឈ្មោះ Database នៅ​ត្រង់​ចំណុច​សញ្ញា​ព្រួញ រួច​ហើយ​ចុច​លើ​ប៊ូតុង Create នោះ​ជា​ការ​ស្រេច។ ក្រោយ​ពី​បាន​បង្កើត Database  រួច​ហើយ​សូម​ត្រលប់​ទៅ​កាន់​ផ្ទាំង​ដំឡើង​ WordPress ហើយ​ចុច​លើប៊ូតុងLet’s go ដើម្បី​បំពេញ​ទិន្នន័យ​សម្រាប់​ភ្ជាប់ទៅកាន់​ Database ដែល​អ្នក​ទើប​នឹង​បង្កើត​ថ្មីៗនេះ។
ផ្ទាំង​ថ្មី​នេះ សម្រាប់​ព័ត៌មាន​ភ្ជាប់​ទៅកាន់ Database សូម​បំពេញ​​ព័ត៌មាន​ដូច​រូប​ខាង​ក្រោម​​ រួច​រាល់​សូម​ចុច​លើ​ប៊ូតុង submit
រូបខាង​ក្រោម​ បញ្ជាក់​ថា​រាល់​ព័ត៌មាន​ដែល​អ្នក​បាន​បំពេញ​ដើម្បី​​ភ្ជាប់​ទៅ​កាន់​ Database គឺ​ត្រឹម​ត្រូវ​ហើយ​សូម​ចុច​លើ​ប៊ូតុង Run the install
បន្ទាប់​មក​សូម​បំពេញ​ព័ត៌មាន​ប្លក់​​របស់​អ្នក ហើយ​វា​ជា​ការ​បំពេញ​ចុង​បង្អស់​ផង​ដែរ​សម្រាប់​ការ​ដំឡើង​ WordPress
សូម​បំពេញ​ username , password និង Your E-mail សម្រាប់​ login ចូល​ admin page រួច​ហើយ​សូម​ចុច​លើ​ប៊ូតុង Install WordPress។
ផ្ទាំង​ខាង​ក្រោម​បញ្ជាក់ថា​អ្នក​បាន​បញ្ចូល​ WordPress ជោគជ័យ​ហើយ។
សូម​ចុច​លើ​ប៊ូតុង​ Log In ដើម្បី​ចូល​ទៅ​ផ្នែក​ Admin Page។
ផ្ទាំង​ខាង​ក្រោយ​បន្ទាប់​ login ចូល

ផ្ទាំង ខាង ក្រោយ សម្រាប់គ្រប គ្រង់ មាតិការ

ទំព័រ​មុខរបស់​​ប្លក់​ទើប​បង្កើត

No comments:

Post a Comment